ស្ពានហាលប្រាសាទអង្គរវត្ត នឹងដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្នឡើងវិញ ដើម្បីសម្រួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

141

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះ បានប្រកាសថា​ ខ្លួនសម្រេច​បើកស្ពានហាល​នៅប្រសាទអង្គរវត្ត ដើម្បីឱ្យ​ភ្ញៀវទេសចរជាតិ និង​អន្តជាតិ ប្រើប្រាស់ជាច្រកចូលប្រាសាទវិញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ​ទី ១៧ ខែមេសា ឆ្នាំ២០១៨។

ការសម្រេចបើកឱ្យប្រើប្រាស់ស្ពាននេះឡើងវិញ ដើម្បីសម្រួលដល់​សុវត្តិភាព និង​សណ្តាប់ធ្នាប់ ក្នុង​ការចូលប្រាប្រសាទអង្គរវត្ត និងសម្រាប់សម្រួលដល់ការធ្វើដំណើរចូល​ ទៅក្នុង​ប្រសាទ​របស់ប្រជាពលរដ្ឋ ក្នុង​ឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗ ។

ក្រៅពីបើកឱ្យប្រើប្រាស់ស្ពានខាងលើនេះ ចំពោះច្រកចេញពីប្រសាទវិញ អាជ្ញាធរជាតិអប្សរា បានសម្រេចឲ្យ ប្រើប្រាស់ស្ពានបណ្តែតទឹកដែលស្ថិត​នៅខាងត្បូងស្ពានហាន ឬច្រកខាងកើត​ប្រសាទវិញ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់អាជ្ញាធរអប្សរា៖

ចែករំលែក